តើអ្នកស្រែត្រូវលក់ដីសងគេមែនទេ ?


ប្រជាជនខកចិត្តជាខ្លាំងនៅពេលប្រមូលផល​ តែតម្លៃស្រូវបានធ្លាក់ចុះថោកបំផុត​ ត្រឹមតែ ៦៣០​​ រៀលក្នុងមួយគីឡូ ដែលជាតម្លៃនឹកស្មានមិនដល់ ហើយធ្វើឲពួកគាត់សងគេមិនរួច នៅជំពាក់គេជាបន្តបន្ទាប់​​​។



ប្រជាជនទាំងនោះក៍បានស្នើសុំដល់រដ្ធាភិបាល ដែកមានសម្តេចតេជោ ជាអ្មកដឹកនាំប្រទេសជាតិ មេត្តាជួយរកទីផ្សាដល់ពួកគាត់ ដើម្បីឲស្រូវមានតម្លៃសមរម្យដែលអាចទទួលយកបាន ពីព្រោះពួកគាត់ពឹងផ្អែកលើស្រែចំការក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងនោះដែរមានប្រជាជនជាច្រើនបានរៀបរាប់ថា បើនៅតែដូចនេះទៀត ពួកគេច្បាស់ជាលក់ដីដើម្បីសងបំណុល ហើយត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។




បើពុំនោះទេពួកគាត់ច្បាស់ជាលក់ដី ស្រែ ចំការ ដើម្បីសងថ្លៃ ជី ថ្នាំ ភ្ជួរ និងថ្លៃច្រូតកាត់ មិនខានឡើយ ។ ពួកគាត់អំពាវនាវម្តងហើយម្តងទៀត សុំឲរាជរដ្ធាភិបាលជួយដល់ប្រជាពលរដ្ធជាកសិករផង ដើម្បីឲពួកគាត់មានជីវភាពធូរធារដូចប្រទេសជិតខាងយើង ។



ប្រភព Facebook 

ពិធីទទួលដំណើរគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៏ ឧប.រដ្ឋមន្រ្តីការពារជាតិនិងលោកជំទាវ



អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP វេលាម៉ោង១៧:៤០នាទី ថ្ងៃ សៅរ៏ ១១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធឹស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ពិធីទទួលដំណើរគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៏ ឧប.រដ្ឋមន្រ្តីការពារជាតិនិងលោកជំទាវ​ ។
















អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១២ (១២th ADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី៥ (៥th ADMM-PLusl) នៅប្រទេសសង្ហឹបុរី និវត្តន៍មកដល់មាតុភូមិព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព។

ប្រភព Facebook

How to share video to Facebook get big thumbnail






សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ


សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ ដែលជំនួបនេះបានធ្វើឡើងនៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។


ក្នុងជំនួបនោះ លោកជំទាវ ហ្វែដឺរីកា បានធ្វើការ​ផ្លាស់ប្តូរ​មតិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប។ សម្តេចតេជោបានគត់សំគាល់នូវការពេញចិត្តអំពីវឌ្ឃនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប​ សម្រេច​បានក្នុងរយ:ពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះក៏ពិតមែន។






ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យក្រុមការងារ នៃភាគីទាំងពីរបន្តធ្វើការ​ជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានលើកឡើងរួមគ្នា ក្នុងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម​មួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងគណ:កម្មការសហភាពអឺរ៉ុបឲ្យកាន់តែទទួលបានលទ្ធផលខ្ពង់ខ្ពស់ថែមទៀត៕





ប្រភព Facebook

ដោយ San Sarom


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនិកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០


ភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញទទួលដំណើរនិវត្តន៍ត្រឡប់មកកាន់មាតុប្រទេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនិកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។





















ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ប្រទេសនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក៕




ប្រភព Facebook

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យបណ្ឌិត ណុប រតនា អគ្គ​មេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក បានប្រកាសគាំទ្រ​ពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ


ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យបណ្ឌិត ណុប រតនា អគ្គ​មេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃ បញ្ជាការ​ដ្ឋាន​កាំភ្លើងធំ អ.ប.ក  ។





 នាថ្ងៃទី១០ ខែតុលានេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យបណ្ឌិត បានប្រកាសគាំទ្រ​ពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការ​គម្រាមសម្លុតណាមួយនោះ និងបានប្រកាសច្រានចោល​ចំពោះ​គោល​ជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រម​ឱន​ក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃ​កកូរ​កកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យ​ផងដែរ។


 













ប្រភព Facebook

khmernews6868.blogspot.com