តើអ្នកស្រែត្រូវលក់ដីសងគេមែនទេ ?


ប្រជាជនខកចិត្តជាខ្លាំងនៅពេលប្រមូលផល​ តែតម្លៃស្រូវបានធ្លាក់ចុះថោកបំផុត​ ត្រឹមតែ ៦៣០​​ រៀលក្នុងមួយគីឡូ ដែលជាតម្លៃនឹកស្មានមិនដល់ ហើយធ្វើឲពួកគាត់សងគេមិនរួច នៅជំពាក់គេជាបន្តបន្ទាប់​​​។



ប្រជាជនទាំងនោះក៍បានស្នើសុំដល់រដ្ធាភិបាល ដែកមានសម្តេចតេជោ ជាអ្មកដឹកនាំប្រទេសជាតិ មេត្តាជួយរកទីផ្សាដល់ពួកគាត់ ដើម្បីឲស្រូវមានតម្លៃសមរម្យដែលអាចទទួលយកបាន ពីព្រោះពួកគាត់ពឹងផ្អែកលើស្រែចំការក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងនោះដែរមានប្រជាជនជាច្រើនបានរៀបរាប់ថា បើនៅតែដូចនេះទៀត ពួកគេច្បាស់ជាលក់ដីដើម្បីសងបំណុល ហើយត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។




បើពុំនោះទេពួកគាត់ច្បាស់ជាលក់ដី ស្រែ ចំការ ដើម្បីសងថ្លៃ ជី ថ្នាំ ភ្ជួរ និងថ្លៃច្រូតកាត់ មិនខានឡើយ ។ ពួកគាត់អំពាវនាវម្តងហើយម្តងទៀត សុំឲរាជរដ្ធាភិបាលជួយដល់ប្រជាពលរដ្ធជាកសិករផង ដើម្បីឲពួកគាត់មានជីវភាពធូរធារដូចប្រទេសជិតខាងយើង ។



ប្រភព Facebook 

No comments:

Post a Comment